khmer eng
  • ឯកឧត្តម ម៉ម ប៊ុននាង នាំយកអំណោយរបស់ព្រឹទ្ធសភា ប្រគល់ជូនរដ្ឋបាលខេត្តតាកែវ
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៩ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៥ ឯកឧត្តម ម៉ម ប៊ុននាង ប្រធានគណៈកម្មការទី១០ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា ព្រមទាំងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដឹកនាំដោយ ឯកឧត្តម ឈួន ឆាម ប្រធានស្តីទីក្រុម បានអញ្ជើញនាំយកអំណោយមនុស្សធម៌របស់ព្រឹទ្ធសភា ដែលសុទ្ធសឹងជាឱសថ ក្នុងទំហំទឹកប្រាក់ជាង មួយលាន ពីរសែនដុល្លារអាមេរិកប្រគល់ជូនរដ្ឋបាលខេត្តតាកែវ ដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តតាកែវ នៅមន្ទីរសុខាភិបាលខេត្តតាកែវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត គណ:អភិបាលខេត្ត ក្រុង ស្រុក និងមន្ត្រីសុខាភិបាលខេត្តតាកែវ។

    សូមគូសបញ្ជាក់ថា អំណោយរបស់ព្រឹទ្ធសភាខាងលើ គឺទទួលបានពីការជួយឧបត្ថម្ភគាំទ្រ ពីសំណាក់មូលនិធិចែករំលែកសង្គ្រោះជីវិតសកល នៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ក្រោមអនុស្សរណ:នៃការយោគយល់ជាមួយគណៈកម្មការទី១០ ព្រឹទ្ធសភា តាំងពីឆ្នាំ២០២២ ក្នុងទំហំទឹកប្រាក់ចំនួន ១០លានដុល្លារអាមេរិក។ បន្ទាប់មកក្នុងឆ្នាំ២០២៤ អនុស្សរណៈនេះត្រូវបានពង្រីកនិងបន្តថែមឡើងចំនួន៥ឆ្នាំទៀត ដែលមានទឹកប្រាក់សរុបចំនួន៤០លានដុល្លារអាមេរិក ក្នុងកិច្ចបង្កើនការសហការទ្វេភាគី ហើយអំណោយមនុស្សធម៌នេះដែរ សម្រាប់ចូលរួមលើកកម្ពស់គុណភាពជីវិតរបស់ប្រជាពលរដ្ឋក្រីក្រ និងជនងាយរងគ្រោះ នៃប្រទេសកម្ពុជា…។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត