khmer eng
  • លោកជំទាវ ឃួន ឃុនឌី អញ្ជើញគោរពវិញ្ញាណក្ខន្ធសពលោក សឿ ម៉ុម សមាជិកក្រុមប្រឹក្សាឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ
     
    ចែករំលែក ៖

    នារសៀលថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ រួមដំណើរដោយ លោកជំទាវអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ធំ លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត លោកអភិបាលរងស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធ និងនាំយកសាររំលែកទុក្ខរបស់ឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងថវិកាមួយចំនួន ដើម្បីចូលរួមជាមួយគ្រួសារ នៃសពលោក សឿ ម៉ុម សមាជិកក្រុមប្រឹក្សាឃុំចើងដើង ដែលបានទទួលមរណភាពកាលពី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ វេលាម៉ោង ១១ៈ០០នាទី ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរណ៍ ស្ថិតនៅភូមិពងទឹក ឃុំចើងដើង ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ ក្នុងនោះដែរលោកជំទាវក៏បានឧទ្ទិសដល់ដួងវិញ្ញាណក្ខន្ធសពលោក សឿ ម៉ុម បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ឆ្លៀតក្នុងឱកាសនោះដែរកូនប្រុសនៃសពបានថ្លែងអំណអរគុណដល់លោកជំទាវ និងក្រុមកាងារដែលបាននាំយកថវិកា និងផ្ដល់ភាពកក់ក្ដៅសម្រាប់ក្រុមគ្រួសារគាត់ផងដែរ។

    ប្រភព៖ ការិយាល័យ​អមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមការងារព្រៃឡង់ ចូលជួបសំណេះសំណាល និងសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យឯកអគ្គរាជទូតប្រទេសដាណឺម៉ាក ចូលជួបសម្តែងការគួរសម
    thumbnail
     
    សម្តេចតេជោ ប្រមុខរដ្ឋស្តីទី អនុញ្ញាតឱ្យសមាជិកក្រុមប្រឹក្សាប្រតិបត្តិគណបក្ស AFD អាល្លឺម៉ង់ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ អនុរដ្ឋមន្ត្រីការពារប្រទេសឡាវចូលជួបសម្តែងការគួរសម
    thumbnail
     
    កម្ពុជា ប្តេជ្ញាលុបបំបាត់បទល្មើសឆបោកអនឡាញ និងជំរុញសេដ្ឋកិច្ចស្អាត ប្រកបដោយបរិយាបន្ន