khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ ចែកជូនជនភៀសសឹក ចំនួន៣ស្រុក ក្នុងខេត្តកោះកុង
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ១១រោច ខែមិគសិរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ (ខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង ពោធិ៍សាត់ កោះកុង និងខេត្តព្រះសីហនុ)
    ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម អមដោយឯកឧត្តម លោកជំទាវ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៃក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ព្រមទាំងដោយមានការចូលរួមពីលោកជំទាវអភិបាលខេត្ត លោកអភិបាលរង ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត លោកអភិបាលស្រុក និងអជ្ញាធរមូលដ្ឋាន បានអញ្ជើញសំណេះសំណាល សួរសុខទុក្ខ  និងលើកទឹកចិត្តដល់បងប្អូនជនភៀសសឹកដែលរងគ្រោះដោយសារកងកម្លាំងយោធាថៃបានបាញ់ប្រហារចូលមកក្នុងទឹកដីខេត្តកោះកុង និងបានកំពុងជម្លៀសខ្លួនមកស្នាក់នៅកន្លែងមានសុវត្ថិភាព តាម
    ទីវត្តអារាម និងសាលារៀន  នៅក្នុងស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកកោះកុង ខេត្តកោះកុង។

    ‎ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដីគ្រប់ជាន់ថ្នាក់ ជាពិសេសអាជ្ញាធរស្រុកស្រែអំបិល ស្រុកបូទុមសាគរ និងស្រុកកោះកុង ខេត្តកោះកុង ដែលបានខិតខំប្រឹងប្រែងសម្របសម្រួល និងរៀបចំទីកន្លែងស្នាក់អាស្រ័យបណ្តោះអាសន្នជូនបងប្អូនប្រជាពលរដ្ឋបានយ៉ាងទាន់ពេលវេលា មានរបៀបរៀបរយ និងប្រកបដោយសុវត្ថិភាព ឆ្លើយតបនឹងស្ថានការណ៍ជាក់ស្តែង។

    ‎ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខិតខំប្រឹងប្រែងមុតមាំដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជម្រាបជូនបងប្អូនប្រជាពលរដ្ឋ សូមមានទំនុកចិត្ត និងជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកដំណោះស្រាយសមស្របចំពោះបញ្ហាជម្លោះព្រំដែនរវាងប្រទេសទាំងពីរ ដើម្បីការពារ និងថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដី និងផលប្រយោជន៍ជាតិ។

    ‎ក្នុងពិធីនោះដែរ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បាននាំយកសម្ភារៈ និងគ្រឿងឧបភោគបរិភោគមួយចំនួន សម្រាប់ចែកជូនដល់បងប្អូនជនភៀសសឹកទាំង បីស្រុក ដែលកំពុងស្នាក់នៅតាមទីតាំងទាំង៣ ខាងលើ រួមមាន៖ សាច់ជ្រូករំលីងប្រហុក ៣៧៨កំប៉ុង, សាច់ជ្រូករំលីង៦០០កញ្ចប់, សាច់ក្រកខ្ទឹមស ១,២៦០កញ្ចប់, ផ្អកសាច់ជ្រូក៤៥០កែវ, សាច់ជ្រូកស្រស់ ៦០០គីឡូក្រាម, សាច់ជ្រូកចង្កាក់១៨០កញ្ចប់, សាច់មាន់ខ្ទិះដូង១៨០កញ្ចប់, អង្ករ៩,០០០គីឡូក្រាម, មី១៥០កេស, ទឹកបរិសុទ្ធ១៥០កេស, ទឹកត្រី៦កាន, បាយក្តាំង១៥០កញ្ចប់, ផ្លែក្រូច៣០កេស, នំខ្ញី និងចេកឆាប១៥០កញ្ចប់, អាវឈុត ១៥០ឈុត និងថវិកា១៥លានរៀល …។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់សមុទ្រ និងបោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការទី៥ព្រឹទ្ធសភា
    thumbnail
     
    គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ពិនិត្យសម្រេចរបៀបវារៈសំខាន់ៗចំនួន៣
    thumbnail
     
    ឯកឧត្តម លី សារី​ អញ្ជើញគោរពវិញ្ញាណក្ខន្ធសព​ លោក ជ័យ​ ប៊ុនធឿន​ សមាជិកក្រុមប្រឹក្សាសង្កាត់កំពង់បាយ​  នៅក្រុងកំពត​ ខេត្តកំពត
    thumbnail
     
    ឯកឧត្តម ប្រាក់ ចំរើន អញ្ជើញចូលរួមពិធីបុណ្យទក្ខិណានុប្បទានគម្រប់៧ថ្ងៃ និង១០០ថ្ងៃ ដើម្បីឧទ្ទិសកុសលជូនចំពោះវិញ្ញាណក្ខន្ធសពលោកយាយឧបាសិកា ស៊ន់ គា
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អញ្ជើញគោរពវិញ្ញាណក្ខន្ធសពម្តាយបង្កើតរបស់ឯកឧត្តម ឡោ ចាន់លី សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខេត្តកំពង់ចាម