khmer eng
  • ឯកឧត្តម ឈើយ ចាន់ណា បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្ត បងៗកងទ័ពដែលកំពុងឈរជើងតាមតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការកងការពារព្រំដែនគោក លេខ៥០៣ ស្ថិតនៅភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួក 
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃសៅរ៍ ទី២៧ ខែមីនា ឆ្នាំ២០២១
    ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណ:កម្មការទី៧ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ អមដំណើរដោយ ឯកឧត្តម ស្រេង សុផល, ឯកឧត្តម លន់ វាសនា សមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម សាន វិជ្ជាសារ៉ាវុធ ប្រធានសាខាការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំខេត្ត លោក ស៊ីន សុខមាន លោក ថា លីន លោក ឈើយ លនវណ្ណារិទ្ធិ ក្រុមការងារយុវជនខេត្តបន្ទាយមានជ័យ និងសប្បុរសជន បានអញ្ជើញចុះជួបសំណេះសំណាល សួរសុខទុក្ខ និងលើកទឹកចិត្ត បងៗកងទ័ពដែលកំពុងឈរជើងតាមតាមបណ្ដោយព្រំដែនកម្ពុជា-ថៃ នៅទីបញ្ជាការកងការពារព្រំដែនគោក លេខ៥០៣ ស្ថិតនៅភូមិថ្នល់បត់ ឃុំគោករមៀត ស្រុកថ្មពួក ដើម្បីទប់ស្កាត់ពលករឆ្លងដែនខុសច្បាប់ និងទប់ស្កាត់ជំងឺកូវីដ១៩។ នាឱកាសនោះ ឯកឧត្តមបានថ្លែងកោតសរសើរចំពោះការយកចិត្តទុកដាក់លើភារកិច្ចរបស់ខ្លួនបានយ៉ាងល្អក្នុងការបំរើជាតិមាតុភូមិ ពិសេសការទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ ដើម្បីចូលរួមបិទបញ្ចប់ព្រឹត្តការណ៍សហគមន៍២០ កុម្ភៈ និងបានឧបត្ថម្ភជូននូវសម្ភារប្រើបាស់ប្រចាំថ្ងៃរួមមាន ៖
    ១-មី ២០០កេស
    ២-ទឹកបរិសុទ្ធ ៥៥០ យួរ
    ៣-អង្ករ ៨៥០គ ក
    ៤-ត្រីខ ៦០យួរ
    ៥-ទឹកត្រី ១០កេស
    ៦-អំបិល ៥០ គ.ក
    ៧-ប៊ីចេង ៥ គ.ក
    ៨-ស្ករស ៥០ គ.ក
    ៩-ទឹកស៊ីអ៉ីវ ១០កេស
    ១០-កាហ្វេ ១០ថង់ធំ
    ១១-ជេល ៥០ដប
    ១២-អាល់កុល ៩០លីត្រ
    ១៣-ស៊ុតមាន់ ៧៥០គ្រាប់
    ១៤-ម៉ាស ៥០ប្រអប់ និងថវិកា ៥០ម៉ឺនរៀល ផងដែរ។

     


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    សម្ដេចតេជោប្រធានព្រឹទ្ធសភា អនុញ្ញាតឱ្យថ្នាក់ដឹកនាំក្រុមហ៊ុនតូយូតា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡាយ សំកុល ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា និងកំណត់ទិសដៅការងារខែឧសភា ឆ្នាំ២០២៤
    thumbnail
     
    ឯកឧត្តម ឈើយ ចាន់ណា ជាសមាជិកក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៤ បានអញ្ចើញចុះជួបសំណេះសំណាលជាមួយអង្គក្រុមប្រឹក្សាឃុំតាបែន និងឃុំស្លក្រាម ស្ថិតនៅភូមិស្លក្រាម ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ
    thumbnail
     
    ឯកឧត្តម ប្រាក់ សុខុន ទទួលជួបពិភាក្សាជាមួយលោកជំទាវឯកអគ្គរដ្ឋទូតតួកគីប្រចាំកម្ពុជា