នារសៀលថ្ងៃអង្គារ ទី១៧ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបុណ្យសព លោក ទេព ថាវរិន្ទ អតីតមន្រ្ដី នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដែលបានទទួលមរណភាពកាលពីថ្ងៃអាទិត្យ ទី១៥ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង ៤:២០នាទីព្រឹក ក្នុងជន្មាយុ ៥៤ឆ្នាំ ដោយរោគាពាធ នៅគេហដ្ឋានស្ថិតក្នុងសង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ប្រកបដោយសេចក្តីស្រណោះអាឡោះអាល័យជាមួយភរិយានៃសព និងក្រុមគ្រួសារ ចំពោះការបាត់បង់ស្វាមី ឪពុក កូនប្រសារ ជាទីគោរពស្រលាញ់បំផុត។ មរណភាពរបស់ លោក ទេព ថាវរិន្ទ ជាការបាត់បង់នូវមន្ត្រីដ៏ស្មោះត្រង់ ធនធានមនុស្សដ៏មានតម្លៃ ដែលបានបម្រើជាតិមាតុភូមិ ប្រកបដោយឆន្ទៈមនសិការជាតិ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ លោក ទេព ថាវរិន្ទ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន