ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណើរដោយលោកចៅសង្កាត់ លោកមេភូមិ និងតំណាងសណ្ឋាគារ បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋ
![](https://senate.gov.kh/wp-content/uploads/2021/04/photo_2021-04-10_10-18-02.jpg)
![](https://senate.gov.kh/wp-content/uploads/2021/04/photo_2021-04-10_10-18-21.jpg)
នាព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១ នៅក្នុងបរិវេណសណ្ឋាគារ Chaya House ឯកឧត្តម សត ណាឌី សមាជិកគណៈកម្មការទី៤ និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមដំណេីរដោយលោកចៅសង្កាត់ លោកមេភូមិ លោកតំណាងសណ្ឋាគារ បានអញ្ជេីញចូលរួមក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់បងប្អូនប្រជាពលរដ្ឋចំនួន ៦០គ្រួសារដែលមានជីវភាពខ្វះខាត ដែលរស់នៅក្នុងភូមិទ្រាំង សង្កាត់ស្លរក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥គីឡូក្រាម មី ១កេះ ត្រីខ ១០កំប៉ុង និងថវិកាចំនួន ៤០,០០០រៀល ។