ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា អញ្ជើញ ប្រគល់អង្ករ ចំនួន១០តោន ជូនសង្កាត់ទាំង១០របស់ក្រុងតាខ្មៅ ខេត្តកណ្តាល សម្រាប់ចែកជូនប្រជាពលរដ្ឋ ដែលជួបបញ្ហាជីវភាពខ្វះខាតក្នុងអំឡុងពេលបិទខ្ទប់នៃភូមិសាស្ត្រក្រុងតាខ្មៅដោយសារការរីករាលដាលនៃជម្ងឺ covid-19
 
ចែករំលែក ៖

ក្រុងតាខ្មៅ÷នារសៀលថ្ងៃសៅរ៍ទី១៧ ខែមេសា ឆ្នាំ២០២១ ឯកឧត្តមកិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹទ្ធសភា បានអញ្ជើញចែកអង្ករជូនដល់សង្កាត់ទាំង១០ នៃក្រុងតាខ្មៅ ខេត្តកណ្តាល ដែលកំពុងត្រូវបានបិទខ្ទប់ដោយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីធានាដល់ប្រសិទ្ធភាពនៃការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ និងទប់ស្កាត់ជំងឺនេះមិនអោយឆ្លងរាលដាលទៅតំបន់ផ្សេងទៀត។ នា ឱកាសនោះដែរ ឯកឧត្តម កិត្តិសង្គហបណ្ឌិតបានផ្តាំផ្ញើរឲ្យអាជ្ញាធរ÷

– ចុះអប់រំណែនាំ បងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវគោរពតាមការណែនាំនានារបស់ក្រសួងសុខាភិបាល អនុវត្តន៍វិធានការ៣កុំ ៣ការពារ

–  ត្រូវបង្កើនការយកចិត្តទុកដាក់អំពីសុខទុក្ខរបស់បងប្អូនក្នុងមូលដ្ឋាន ពិសេសលើកត្តាសុខភាព និងជីវភាព មិនត្រូវទុកអោយបងប្អូនឈឺស្លាប់ដោយមិនបានបញ្ជូនទៅព្យាបាល ប្ញ អត់ឃ្លានស្លាប់ដោយសារអត់ស្បៀងអាហារឡើយ ត្រូវធ្វើការរាយការណ៍ដល់ថ្នាក់ក្រុង ខេត្តជាបន្ទាន់ដើម្បីរួមគ្នាដោះស្រាយ

–  ត្រូវមានកិច្ចសហការ និងការចូលរួមរបស់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមបិទបញ្ចប់ព្រឹត្តិការណ៍ ២០ កុម្ភះ

–  សូមជួយពន្យល់ និងជម្រុញបងប្អូន ដែលត្រូវទទួលបានការចាក់វ៉ាក់សាំង ឲ្យបានទៅចាក់គ្រប់ៗគ្នា និងសូមឲ្យមានការជឿជាក់លើការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ដែលបានលះបង់ទាំងកម្លាំងកាយ ចិត្ត មិនខ្លាចការនឿយហត់ដើម្បីសុខទុក្ខបងប្អូនទូទាំងប្រទេស


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ