លោកជំទាវ ម៉ាណ ណាវី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងការផ្សព្វផ្សាយស្ដីពី សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ ជាមួយប្រជាពលរដ្ឋ ក្នុងសង្កាត់ច្រាំងចំរេះទី១ 
 
ចែករំលែក ៖

នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងលោកស្រី ព្រំ រដ្ឋា អភិបាលរងខណ្ឌឫស្សីកែវ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងការផ្សព្វផ្សាយ ស្ដីពី សីលធម៌សង្គម តម្លៃស្ត្រីនិងគ្រួសារខ្មែរ ជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងសង្កាត់ច្រាំងចំរេះទី១  ស្ថិតនៅភូមិ៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ 

ក្នុងឱកាសនោះ លោកជំទាវបានឧបត្ថម្ភថវិកាដល់ក្រុមជួយសង្គ្រោះពន្លត់អគ្គីភ័យសហគមន៍ ចំនួន ៨០០,០០០រៀល ប៉ុស្តិ៍នគរបាលសង្កាត់ច្រាំងចំរេះទី១ ចំនួន ៤០០,០០០រៀល និងទីស្នាក់ការគណបក្សសង្កាត់ ចំនួន ៤០០,០០០រៀលផងដែរ។

ប្រភព៖ ក្រុមជំនួយការលោក​ជំទាវ ម៉ាណ ណាវី


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ