



ដោយទទួលបានការប្រគល់សិទ្ធិពី ឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម៌វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន៣ រួមមាន៖
១-ពិនិត្យលើរបាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា ប្រចាំខែមេសា និងទិសដៅការងារបន្តខែឧសភា ឆ្នាំ២០២៦។
២-ពិនិត្យកែសម្រួលលើផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០២៧ និង២០២៨
៣-ផ្សេងៗ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ព្រឹទ្ធសភា នាព្រឹកថ្ងៃសុក្រ ៨កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៤ ខែមេសាឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន