‎ឯកឧត្តម ឈិត សុខុន និងឯកឧត្តម អាយ ខន អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំ ស្រុក ក្នុងខេត្តកោះកុង
 
ចែករំលែក ៖

‎នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈិត សុខុន អនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ និងឯកឧត្តម អាយ ខន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខជាមួយក្រុមប្រឹក្សាឃុំស្រែអំបិល ក្រុមប្រឹក្សាឃុំបឹងព្រាវ ក្រុមប្រឹក្សាឃុំជ្រោយស្វាយ និងក្រុមប្រឹក្សាស្រុកស្រែអំបិល ខេត្តកោះកុង នៅសាលប្រជុំសាលាស្រុកស្រែអំបិល ដែលមានសមាសភាពចូលរួម ចំនួន៣១នាក់ ក្នុងនោះក្រុមប្រឹក្សាឃុំ ចំនួន១៥នាក់។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ