




នាព្រឹកថ្ងៃសុក្រ ទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្ដម ញ៉ែម សាម៉ន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ និងជាសមាជិកគណៈកម្មការទី៩ព្រឹទ្ធសភា បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយ មេឃុំ ជំទប់ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀន ជំនួយការ នៃឃុំថាឡាបរិវ៉ាត់ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
នាឱកាសនោះ ឯកឧត្តមបានជម្រាបជូនពីសកម្មភាពដ៏មមាញឹក និងយ៉ាងសកម្មក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្ដីទី នៃព្រះរាជាណាចក្រកម្ពុជា ដោយប្រមូលផ្ដុំ និងផ្ដោតសំខាន់លើការងារការទូតសភា និងចុះជាប់ជួបជិតស្និទ្ធដឹងសុខទុក្ខរបស់ម្ចាស់ឆ្នោត បញ្ហាប្រឈម សំណូមពរ ដើម្បីនាំយកជូនថ្នាក់ដឹកនាំលោកបានជ្រាប និងជួយដោះស្រាយ។ ឯកឧត្ដមក៏បានពាំនាំនូវការសួរសុខទុក្ខរបស់សម្ដេចតេជោប្រធានព្រឹទ្ធសភា ប្រមុខរដ្ឋស្ដីទី ឯកឧត្ដមអនុប្រធានទី១ និងឯកឧត្ដមអនុប្រធានទី២ព្រឹទ្ធសភា ដែលលោកតែងតែគិតដល់សុខទុក្ខក្រុមប្រឹក្សាឃុំសង្កាត់ទូទាំងប្រទេសក៏ដូចជាប្រជាជនកម្ពុជាទាំងមូល។
ក្នុងឱកាសនោះដែរ ឯកឧត្ដមសមាជិកព្រឹទ្ធសភា ក៏បាននាំមកនូវអំណោយមួយចំនួនជូនដល់សមាជិកក្រុមប្រឹក្សាឃុំ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨