ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ផ្សារភ្ជាប់វិស័យឯកជន និងគ្រឹះស្ថានអប់រំ
 
ចែករំលែក ៖

នាល្ងាចថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបជុំពិភាក្សាការងារ និងអាហារសាមគ្គី ដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីជំនាញ និងសហគ្រិនទាំងក្នុងស្រុកនិងបរទេស ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជន និងគ្រឹះស្ថានអប់រំ ព្រមទាំងការកសាងបណ្ដាញទំនាក់ទំនងរវាងខ្មែរ និងមិត្តភក្ដិបរទេស។
ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការពង្រឹងចំណងមិត្តភាពរវាងសាលា និងវិស័យឯកជន ដែលជាការចាំបាច់ក្នុងការនាំយកលទ្ធផលស្រាវជ្រាវ និងចំណេះដឹងផ្សេងៗមកបំពេញបន្ថែមគ្នាដើម្បីជំរុញផលិតកម្មកែច្នៃផលិតផលក្នុងស្រុកឱ្យកាន់តែមានការប្រកួតប្រជែងខ្ពស់ និងឆ្លើយតបទៅនឹងតម្រូវការទីផ្សារ។
ជាមួយគ្នានោះ ឯកឧត្តមបណ្ឌិត ក៏បានលើកឡើងពីការកសាងមិត្តភាពជាមួយមិត្តភក្ដិបរទេស ដើម្បីស្វែងរកឱកាសសហការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការគាំទ្រគ្នាលើបញ្ហាផ្សេងៗ។

ប្រភព៖ ខុទ្ទកាល័យ​ឯកឧត្តម អនុប្រធាន​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ