








នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ ម៉ាណ ណាវី សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមពិធីសំណេះសំណាល និងចែកកញ្ចប់អាហារជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ចំនួន១,៦០០គ្រួសារ ក្នុងខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស សមាជិកឧត្តមក្រុមប្រឹក្សាជាន់ខ្ពស់ និងជាសមាជិកឧត្តមក្រុមប្រឹក្សាប្រតិបត្តិ នៃ MWL នៃអង្គការសម្ព័ន្ធពិភពអ៉ិស្លាម(MWL) និងឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា ស្ថិតនៅភូមិជោគជ័យ ភូមិព្រៃចាន់ និងភូមិត្រពាំងសំរោង ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។
អំណោយចែកជូននាឱកាសនោះ គឺជាអំណោយរបស់អង្គការសម្ព័ន្ធពិភពអ៉ិស្លាម នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត រៀបចំដោយអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា(CMDF)។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី