



នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៧ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីបើកជាផ្លូវការសន្និសីទ Women Deliver 2026 ដែលមានអ្នកចូលរួមប្រមាណជិត១ម៉ឺននាក់ មកពីបណ្តាប្រទេសនានា ជាពិសេសប្រទេសក្នុងតំបន់មហាសមុទ្រអាស៊ីប៉ាស៊ីហ្វិក។
សន្និសីទ Women Deliver 2026 ប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី រៀបចំដោយប្រទេសនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិក និងសហការឧបត្ថម្ភគាំទ្រដោយ Pacific Feminist Fund, Urgent Action Fund, UNFPA ព្រមទាំងដៃគូជាតិ និងអន្តរជាតិជាច្រើនទៀត។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន