






នៅរសៀលថ្ងៃអង្គារ ទី២៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឧត្ដមទីប្រឹក្សាសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ រួមជាមួយលោក ឆាន់ ប៊ុនម៉ាន់ ប្រធានសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ លោក លឹម ប៊ូ ប្រធានកិត្តិយសសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ បានអញ្ជើញចូលរួមពិធីគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា ឃុត យ៉េត ត្រូវជាម្ដាយបង្កើតរបស់លោក ជួន សុផល សមាជិកសមាគមខ្មែរ-ចិន ខេត្តបន្ទាយមានជ័យ ដែលបានទទួលមរណភាពកាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ក្នុងជន្មាយុ៨៨ឆ្នាំ ដោយជរាពាធ។ នាឱកាសនោះ ក៏មានការចូលរួមពី លោក លោកស្រីទីប្រឹក្សាសមាគម អនុប្រធានសមាគម សមាជិកសមាគម លោកគ្រូ អ្នកគ្រូ សាលារៀន ផី ឆឹង យ៉ាងច្រើនកុះករផងដែរ។
សពឧបាសិកា ឃុត យ៉េត ត្រូវបានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋានរបស់ លោក ជួន សុផល និងលោកស្រី ប៉េង ស៊ិញវា ស្ថិតនៅភូមិចក សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា ឃុត យ៉េត បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន