លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់គណៈចលនាមហាជនរាជធានី
 
ចែករំលែក ៖

លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា និងជាសមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍ស្តីពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារត្រីមាសទី២ ឆ្នាំ២០២៦ របស់គណៈចលនាមហាជនរាជធានី ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកអនុប្រធានលេខាធិការដ្ឋាន លោក លោកស្រីតំណាងក្រុមយុវជនរាជធានី ឯកឧត្តមអនុប្រធានគណៈចលនាសហជីពតំណាងគណៈចលនាអង្គការសមាគម និងដៃគូអភិវឌ្ឍន៍ លោក លោកស្រីមន្ត្រីទទួលបន្ទុកការងារចលនាមហាជនខណ្ឌ ប្រធានក្រុមការងារយុវជន ប្រធានបណ្តាញស្ត្រី និងប្រធានចលនាសហជីព មកពីខណ្ឌទាំង១៤ ដែលមានអ្នកចូលរួមសរុបចំនួន៦៣រូប (ក្នុងនោះស្ត្រី១៨រូប)។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ១៣កើត ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ