






នារសៀលថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ នៅទីក្រុងមែលប៊ន ប្រទេសអូស្ត្រាលី ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា បានអញ្ជើញទស្សនាសាលពិព័រណ៍ក្នុងសន្និសីទ Women Deliver 2026 ។
ក្នុងឱកាសនោះ ឯកឧត្តមបានជួបពិភាក្សាការងារជាមួយអង្គការ The Fred Hollows Foundation ដែលតែងតែផ្តល់ជំនួយផ្នែកសុខភាពភ្នែកដល់ប្រទេសកម្ពុជា ព្រមទាំងជួបតំណាងអង្គការអន្តរជាតិ តំណាងរដ្ឋាភិបាលជាតិ និងអន្តរជាតិជាច្រើននាក់ផងដែរ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន