ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញចុះពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រសាងសង់ផ្លូវចាក់ក្រាលកៅស៊ូ
 
ចែករំលែក ៖

នាវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញដឹកនាំក្រុមការងាររួមជាមួយអ្នកបើកបររថយន្តធន់ធ្ងន់ ចុះពិនិត្យសកម្មភាពក្រុមការងារគ្រឿងចក្រសាងសង់ផ្លូវចាក់ក្រាលកៅស៊ូ DBST ពីរស្រទាប់ M19-M12 តភ្ជាប់ពីផ្លូវជាតិលេខ៤ត្រង់គីឡូម៉ែត្រលេខ157-158 ភូមិមនោរម្យ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ទៅដល់ភ្នំតាកឹង ប្រវែង១,៩៧១ម៉ែត្រ ដែលត្រូវចំណាយថវិកាផ្ទាល់ខ្លួនអស់ចំនួន១៧៧,៣៩០ដុល្លារសហរដ្ឋអាមេរិក។ ការងារនេះគ្រោងនឹងបញ្ចប់រួចរាល់ជាស្ថាពរនៅបំណាច់ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតប្រធានបានណែនាំអ្នកបើកបររថយន្តធន់ទាំង២៥នាក់ ដែលជាអ្នកប្រើប្រាស់ផ្លូវជាប្រចាំឱ្យមើលឃើញការលំបាករបស់អ្នកសាងសង់ផ្លូវ ព្រមទាំងអ្នករកថវិកាដើម្បីយកមកសាងសង់ផ្លូវទុកសម្រាប់ឱ្យប្រើប្រាស់ជាសាធារណៈនេះ ថាតើវាលំបាកយ៉ាងណាខ្លះ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ