ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់កម្មករចម្ការកៅស៊ូសរុបចំនួន៧០១នាក់
 
ចែករំលែក ៖

នាវេលាម៉ោង៩:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ ទី៣០ ខែមេសា ឆ្នាំ២០២៦ នៅបរិវេណសាលាបឋមសិក្សា ឫទ្ធី៥ ភូមិត្រពាំងមូល ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល និងចែកអំណោយដល់កម្មករចម្ការកៅស៊ូសរុបចំនួន៧០១នាក់ ដោយក្នុងម្នាក់ៗទទួលបាន៖ ទឹកត្រីចំនួន២ដប, ទឹកស៊ីអ៊ីវចំនួន២ដប, ត្រីខចំនួន១យួរ, ប៊ីចេងចំនួន១កញ្ចប់, អំបិលចំនួន១កញ្ចប់, ស្ករសចំនួន១កញ្ចប់, សាច់ជ្រូកចំនួន១គីឡូក្រាម និងថវិកាចំនួន៥ម៉ឺនរៀល សរុបការចំណាយថវិកាផ្ទាល់ខ្លួនទាំងអស់ចំនួន ៧៦,១៩២,៥០០រៀល (ចិតសិបប្រាំមួយលានមួយរយកៅសិបពីរពាន់ប្រាំរយរៀល)។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិតប្រធាន បានណែនាំឱ្យបុគ្គលិក កម្មករទាំងអស់រួបរួមសាមគ្គីគ្នា បំពេញការងាររៀងៗខ្លួនឱ្យបានល្អ និងបន្តរស់នៅទីនោះតកូនតចៅ សូមកុំធ្វើការចំណាកស្រុកឱ្យសោះ គ្មានជនបរទេសណាគេមកស្រឡាញ់យើងជាងខ្មែរគ្នាយើងនោះទេ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ