












នាព្រឹកថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ នៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាប ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានអញ្ជើញទទួលស្វាគមន៍គណៈប្រតិភូសភាជាមិត្តរួមមាន៖
១- ឯកឧត្តម Hassan BENOMAR អនុប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រម៉ារ៉ុក
២- ឯកឧត្តម Guillaume CHEVROLLIER សមាជិកព្រឹទ្ធសភាបារាំង
៣- ឯកឧត្តម Gaetan VAN GOIDSENHOVEN សមាជិកសភាតំណាងរាស្រ្ត នៃប្រទេសប៊ែលហ្ស៊ិក អញ្ជើញមកចូលរួមកិច្ចប្រជុំគណៈកម្មការនយោបាយនៃសភាប្រើភាសាបារាំង(APF) និងសិក្ខាសាលា ស្ដីពី ក្របខ័ណ្ឌនិងការប្រើប្រាស់ឌីជីថល និងបញ្ញាសិប្បនិម្មិត នៅក្នុងសភាដែលរៀបចំដោយសភាកម្ពុជា ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៦ នៅខេត្តសៀមរាប ព្រះរាជាណាចក្រកម្ពុជា។
ប្រភព៖ នាយកដ្ឋានទំនាក់ទំនងអន្តរជាតិ