ឯកឧត្ដម ឈើយ ចាន់ណា អញ្ជើញចូលរួមនាំយកអំណោយជូនដល់វីរកងទ័ពជួរមុខទិសបន្ទាយមានជ័យ
 
ចែករំលែក ៖

នារសៀលថ្ងៃសុក្រ ទី១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្ដម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុសមាជិកព្រឹទ្ធសភា
ប្រចាំភូមិភាគទី៤ បានអញ្ជើញរួមជាមួយលោក ពុត សុភ័គ បាននាំយកអំណោយសប្បុរសជនមានគ្រឿងឧបភោគ បរិភោគជូនដល់បងប្អូនវីរកងទ័ពជួរមុខទិសបន្ទាយមានជ័យ រួមមាន៖ ១-លោក សូ រ៉ែម រតនៈ ទឹកត្រី៥០យួរ ២-លោក មុត ចាន់ដេត ទឹកសុីអុីវ៥០យួរ ត្រីប្រាហើម៥០គីឡូក្រាម ៣-លោក ណឹម បូរ៉េត  សៀង២០គីឡូក្រាម ឆៃប៉ូវ៤៩គីឡូក្រាម សាច់ក្រក២០គីឡូក្រាម ៤-លោក ពុត សុផល មីជាតិ៣០កេស ត្រីខ២កេសធំ កាហ្វេ៣កញ្ចប់ ៥-លោកស្រី គី មួយទៀង ត្រីងៀត១៥គីឡូក្រាម ទឹកបរិសុទ្ធ២០កេស។

ប្រភព៖ ការិយាល័យ​ជំនួយ​ការ​គណៈកម្មការ​ទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ