ឯកឧត្តម ជឹម លាវ អញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងអាជ្ញាធរឃុំ នាយកមណ្ឌលសុខភាព ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម
 
ចែករំលែក ៖

នាថ្ងៃសៅរ៍ ១រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ជឹម លាវ លេខាធិការគណៈកម្មការទី១ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយនឹងក្រុមប្រឹក្សាឃុំ ស្មៀន នាយប៉ុស្តិ៍នគរបាល នាយកមណ្ឌលសុខភាព ប្រធានភូមិទាំង១០ ក្នុងឃុំត្រពាំងគរ ស្រុកជើងព្រៃ ខេត្តកំពង់ចាម។
ក្នុងឱកាសនោះ ឯកឧត្តមបាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខពី សម្តេចតេជោប្រមុខរដ្ឋស្តីទី ឯកឧត្តមប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិតអនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងបានធ្វើការផ្សព្វផ្សាយសភាពការណ៍បច្ចុប្បន្ន ពិនិត្យនិងជំរុញការចុះឈ្មោះបោះឆ្នោត ការអនុវត្តគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព និងការផ្តល់សេវាសាធាណៈ។ ឯកឧត្តមបានផ្តល់ថវិកាមួយចំនួនដល់អ្នកចូលរួមផងដែរ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី១ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ