









នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ គណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ នៃព្រឹទ្ធសភា រួមជាមួយ ឯកអគ្គរដ្ឋទូតសហភាពអឺរ៉ុប (EU) ព្រមទាំងតំណាងមកពីស្ថានទូត ជប៉ុន, វៀតណាម និងឡាវ អញ្ជើញទស្សនាប្រាសាទសំបូរព្រៃគុក ដែលជាអតីតរាជធានី «ឦសានបុរៈ» នៃអាណាចក្រចេនឡា ដែលត្រូវបានកសាងក្នុងរវាងចុងសតវត្សទី៦ ដល់ដើមសតវត្សទី៧ ដោយព្រះបាទឥសានវរ្ម័នទី១ ស្ថិតនៅក្នុងភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ។
ប្រភព៖ នាយកដ្ឋានព័ត៌មាន