







នារសៀលថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូខេត្តកំពត ដោយមានការចូលរួមពីសំណាក់ ឯកឧត្តម សា ឡេះសេន ទីប្រឹក្សាជាន់ខ្ពស់នៃរដ្ឋសភា លោក សេន សាប៉ីល អភិបាលរងខេត្ត គណៈអ៉ីម៉ាំខេត្តកំពត ខេត្តកែប គណៈអ៉ីម៉ាំក្រុង ស្រុក នៃខេត្តទាំងពីរ សមាជិកក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ សង្កាត់ អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមតាមវិហារ គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្តទាំងពីរ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥