





នាព្រឹកថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំគណៈកម្មការទី៤ព្រឹទ្ធសភា គណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែន នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត នាង ផាត ប្រធានគណៈកម្មការ ដោយមានរបៀបវារៈ ដូចខាងក្រោម៖
១-ផ្សព្វផ្សាយលទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា។
២-ពិនិត្យពិភាក្សា និងសម្រេចលើខ្លឹមសារនៃរបាយការណ៍ស្តីពីការពិនិត្យសិក្សាលើ សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា។
ប្រភព៖ នាយកដ្ឋានព័ត៌មាន