លោកជំទាវ មុំ សណ្តាប់ អញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃ ដកពិសោធន៍ និងលទ្ធផលដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលរបស់ខណ្ឌដង្កោ និងការពិនិត្យត្រៀមលក្ខណៈរៀបចំសម្របសម្រួលវគ្គនៅខណ្ឌមានជ័យ
 
ចែករំលែក ៖

លោកជំទាវ មុំ សណ្តាប់ សមាជិកាគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃព្រឹទ្ធសភា សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ និងជាអនុប្រធានលេខាធិការដ្ឋានគណៈចលនាមហាជនរាជធានី រួមជាមួយក្រុមការងាររៀបចំវគ្គបណ្តុះបណ្តាលជនបង្គោលលើការងារមហាជនខណ្ឌ-សង្កាត់ឆ្នាំ២០២៦-២០២៨ បានអញ្ជើញចូលរួមកិច្ចប្រជុំវាយតម្លៃ ដកពិសោធន៍ និងលទ្ធផលដែលទទួលបាននៅក្នុងវគ្គបណ្តុះបណ្តាលរបស់ខណ្ឌដង្កោ និងពិនិត្យត្រៀមលក្ខណៈរៀបចំសម្របសម្រួលវគ្គនៅខណ្ឌមានជ័យនាថ្ងៃខាងមុខ ដោយមានសមាសភាពចូលរួមចំនួន៧រូប។

កិច្ចប្រជុំនេះប្រព្រឹត្តទៅនៅថ្ងៃពុធ ១២រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៦ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ