








នារសៀលថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៦ នៅអាកាសយានដ្ឋានអន្តរជាតិតេជោ លោកជំទាវ ម៉ាណ ណាវី សមាជិកាព្រឹទ្ធសភា និងឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកព្រឹទ្ធសភា បានអញ្ជើញចូលរួមពិធីជួបសំណេះសំណាល និងជូនដំណើរបងប្អូនសាសនិកអ៉ិស្លាមចំនួន១៨០នាក់ទៀត ទៅបំពេញកាតព្វកិច្ចបុណ្យធម្មាត្រាហាជ្ជី នៅទីក្រុងម៉ាក្កះ ប្រទេសអារ៉ាប៊ីសាអូឌីត ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស។
ប្រភព៖ ក្រុមជំនួយការលោកជំទាវ ម៉ាណ ណាវី
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន