ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ អញ្ជើញជួបពិភាក្សាការងារជាមួយរដ្ឋបាលស្រុកភ្នំស្រួច និងមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តកំពង់ស្ពឺ
 
ចែករំលែក ៖

នាព្រឹកថ្ងៃសុក្រ ១៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅសាលាស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុម និងជាប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកអភិបាលស្រុក លោកអនុប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្មនិងសំណង់ខេត្តកំពង់ស្ពឺ លោកប្រធានការិយាល័យភូមិបាលស្រុកភ្នំស្រួច លោកមេឃុំអូរ មេឃុំត្រែងត្រយឹង មេឃុំយាយម៉ៅពេជ្រនិល និងលោកប្រធានភូមិទាំង៨នៃឃុំទាំង៣ សរុបចំនួន២៨នាក់ ក្នុងគោលបំណងដើម្បីពិនិត្យពិភាក្សា និងដោះស្រាយលើករណីសំណើរបស់ប្រជាពលរដ្ឋនៅឃុំអូរ ឃុំត្រែងត្រយឹង និងឃុំយាយម៉ៅពេជ្រនិល ដែលមិនអាចស្នើសុំធ្វើប័ណ្ណកម្មសិទ្ធិបានដោយសារដីដែលពួកគាត់កាន់កាប់ជាន់ប័ណ្ណចាស់ឆ្នាំ១៩៩៣ (ប័ណ្ណចិន)ចំណុចដីប្របផ្លូវជាតិលេខ៤ គីឡូម៉ែត្រលេខ៧៧ ដល់៩៨ ដែលមានប្រវែង ២០គីឡូម៉ែត្រ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ