ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញនាំយកផ្លែស្វាយប្រភេទប៉ោមអូស្ត្រាលី និងកែវទឹកឃ្មុំ មកចែកជូនខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការ គណៈកម្មការទាំង១០ ការិយាល័យអមក្រុមភូមិភាគទាំង៨ និងអមក្រុមសមាជិកាព្រឹទ្ធសភា
 
ចែករំលែក ៖

នាវេលាម៉ោង៧:០០នាទីព្រឹក ថ្ងៃអង្គារ ទី១៩ ខែឧសភា ឆ្នាំ២០២៦ នៅការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញនាំយកផ្លែស្វាយប្រភេទប៉ោមអូស្ត្រាលី និងកែវទឹកឃ្មុំ មកចែកជូនខុទ្ទកាល័យថ្នាក់ដឹកនាំព្រឹទ្ធសភា ខុទ្ទកាល័យឯកឧត្តមអគ្គលេខាធិការ គណៈកម្មការទាំង១០ ការិយាល័យអមក្រុមភូមិភាគទាំង៨ និងអមក្រុមសមាជិកាព្រឹទ្ធសភា សរុបចំនួន៤៥កេស ក្នុងនោះផ្លែស្វាយប៉ោមអូស្ត្រាលីចំនួន២២កេស និងកែវទឹកឃ្មុំចំនួន២៣កេស ដែលមានទម្ងន់សរុបប្រមាណជា ២,០០០គីឡូក្រាម។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ