ឯកឧត្តម ឡាយ សំកុល អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា នៅរាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃអង្គារ ៣កើត ខែជេស្ឋ ឆ្នាំម្សាញ់ អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឈិន កេតនា ឧបនាយករដ្ឋមន្ត្រី និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ដោយមានការចូលរួមពីរដ្ឋបាលរាជធានីភ្នំពេញ តំណាងក្រសួង ស្ថាប័ន និងកងកម្លាំងមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីត្រៀមរៀបចំពិធីសំណេះសំណាលរបស់ថ្នាក់ដឹកនាំព្រឹទ្ធសភា ជាមួយអាជ្ញាធរដែនដី និងអង្គបោះឆ្នោតព្រឹទ្ធសភា នៅមណ្ឌលភូមិភាគទី១ រាជធានីភ្នំពេញ នាពេលខាងមុខ…។

កិច្ចប្រជុំខាងលើនេះប្រព្រឹត្តទៅនៅ សាលប្រជុំអគ្គលេខាធិការដ្ឋាន នៅគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ