ឯកឧត្តម ឈិត សុខុន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៧ព្រឹទ្ធសភា
 
ចែករំលែក ៖

គណៈកម្មការអប់រំ យុវជន កីឡា ធម្មការ សាសនា វប្បធម្ម វិចិត្រសិល្បៈ និងទេសចរណ៍ នៃព្រឹទ្ធសភា (គណៈកម្មការទី៧) បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពឯកឧត្តម ឈិត សុខុន ប្រធានគណៈកម្មការ ដើម្បីពិនិត្យពិភាក្សាលើរបៀបវារៈចំនួន២ គឺ៖

១-ស្តាប់របាយការណ៍ ស្តីពីលទ្ធផលការងាររបស់គណៈកម្មការទី៧ ព្រឹទ្ធសភា ប្រចាំខែឧសភា និងទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៦
២-ផ្សេងៗ៕

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៧ នាព្រឹកថ្ងៃពុធ ៤កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ