


















នាព្រឹកថ្ងៃស្រុក ទី២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម សាយ បូរិន សមាជិកគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ និងព័ត៌មាន នៃព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ក្រុមការងារប្រជាការពារ អាជ្ញាធរប៉ុស្តិ៍នគរបាលរដ្ឋបាល និងក្រុមប្រឹក្សាឃុំសរុបចំនួន៦០នាក់ និងនាំយកសម្ភារៈចែកជូនប្រជាការពារ ជាអាវប្រជាការពារចំនួន៣២កំប្លេ(ខោ និងអាវ) អាវស៊ីវិលចំនួន៣កំប្លេ (អាវដៃវេង-ខោជើងវែង) ដែលចំណាយថវិកាអស់ចំនួន ១.៦០០.០០០រៀល និងបន្តចែកថវិកាជូនបងប្អូនប្រជាពលរដ្ឋ និងក្រុមការងារចំនួន១.៦០០.០០០រៀលបន្ថែមទៀត។
ឯកឧត្តម បានយកចិត្តទុកដាក់ខ្ពស់ក្នុងដំណើរការសាងសង់ស្ពាន ព្រមទាំងចុះទៅពិនិត្យការសាងសង់ ដើម្បីជំរុញការងារស្ថាប័នឱ្យរលូន ក្នុងគោលបំណងជួយសម្រួលការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលជួបផលលំបាកក្នុងការធ្វើដំណើរប្រចាំ។
ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម និងលោកជំទាវ បានឧបម្ភត្ថថវិកាចំនួន៨លានរៀល ជូនលោកមេឃុំកំពង់អុស ដើម្បីទ្រទ្រង់ការងារសាងសង់បន្ថែមទៀត ស្ថិតនៅភូមិគៀនតាម៉ា ឃុំកំពង់អុស ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៥ព្រឹទ្ធសភា