ឯកឧត្តម លី សារី​ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកគោគួរប៉ើន​ និងពរពារ ជូនតំណាងប្រជាពលរដ្ឋដែលមកពីខេត្តកំពត​ និងខេត្ត​កែប​
 
ចែករំលែក ៖

នារសៀលថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តម​ រ៉ូហ្វី​ អូស្មាន​ តំណាងរាស្ត្រមណ្ឌលខេត្តពោធិ៍សាត់​ និងឯកឧត្តម​ ម៉ាត់​ សេត​ តំណាងរាស្ត្រមណ្ឌលខេត្តកំពត​ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីចែកគោគួរប៉ើនចំនួន ៥៨ក្បាល​ និងពរពារ ចំនួន៥៨ក្បាល ជូនតំណាងប្រជាពលរដ្ឋដែលមកពីខេត្តកំពត​ និងខេត្ត​កែប​ សម្រាប់ចែកសាច់ជូនប្រជាពលរដ្ឋនៅថ្ងៃធ្វើបុណ្យហាជ្ជី ថ្ងៃ​ទី២៧ ខែឧសភា​ ឆ្នាំ២០២៦ ដោយមានការចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ សមាជិកក្រុមប្រឹក្សាស្រុកទឹកឈូ​ អភិបាលរងស្រុកទឹកឈូ​ ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង​ ស្រុក​ ក្នុងខេត្តទាំងពីរ គ្រូបង្រៀនខ្មែរអ៉ិស្លាម សមាជិកក្រុមប្រឹក្សាឃុំព្រែថ្មង​ ត្រពាំងសង្កែ​ ថ្នាក់ដឹកនាំតាមវិហារក្នុងខេត្តទាំងពីរព្រមទាំងប្រជាពលរដ្ឋសរុប ៤១៥នាក់ ស្ថិតនៅភូមិដំណាក់ហ្លួង​ ឃុំព្រែថ្នង​ ស្រុកទឹកឈូ​ ខេត្តកំពត។

ប្រភព​៖​ ការិយាល័យ​អម​ក្រុម​សមាជិក​ព្រឹទ្ធសភា​ប្រចាំ​ភូមិ​ភាគ​ទី​៥


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ