ឯកឧត្ដម​ យស​ ផានីត្តា អញ្ជេីញនាំយកអំណោយជាសម្ភារៈ​ និងគ្រឿងឧបភោគបរិភោគ ប្រគល់ជូនប្រពលរដ្ឋរស់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្តែត
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៣​ ខែឧសភា​ ឆ្នាំ២០២៦ ឯកឧត្ដម​ យស​ ផានីត្តា​ ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា​ និងលោកជំទាវ​ ឡោក​ ខេង​ ប្រធានគណៈកម្មការទី៨​រដ្ឋ​សភា​ អមដោយលោក មិន ស៊ីថា និងលោក អ៊ុក គឹមសាន អភិបាលរង​ នៃគណៈអភិបាលខេត្តព្រះវិហារ បានអញ្ជេីញនាំយកអំណោយជាសម្ភារៈ​ និងគ្រឿងឧបភោគបរិភោគ​មកប្រគល់ជូនប្រពលរដ្ឋរស់នៅក្នុងមណ្ឌលសុវត្ថិភាពវត្តឧត្តរគិរីទួលអណ្តែត​ (ហៅវត្តថ្នល់បំបែក)​ ស្ថិតក្នុងស្រុកគូលែន​ ខេត្តព្រះវិហារ។
អំណោយប្រគល់ជូន រួមមាន៖​  តង់ចំនួន១៥០ មុង១៥០ ក្រមា១៥០​ និងឃីត​១៥០​កញ្ចប់សម្រាប់ជូន​ ១៥០គ្រួសារ​(ក្នុងមួយកញ្ចប់មាន មី ត្រីខកំប៉ុង ប្រេងឆា ទឹកសុីអុីវ អំបិល ប៊ីចេង សាប៊ូ និងអង្ករ១០គីឡូក្រាម)។

ឆ្លៀតក្នុងឱកាសនេះ​ ឯកឧត្ដម​ និងលោកជំទាវ​ បានសំណេះសំណាល​ និងសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ​ ដេីម្បីបានដឹងពីសុខទុក្ខ​ និងតម្រូវការជាក់ស្តែង​ផងដែរ​ ព្រមទាំងថ្លែងអំណរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ដែលតែងតែយកចិត្តទុកដាក់​លេីការរស់នៅរបស់ប្រជាពលរដ្ឋគ្រប់មណ្ឌលសុវត្ថិភាពទាំងអស់។

ប្រភព​៖ ការិយាល័យ​ជំនួយការ​គណៈកម្មការ​ទី២ព្រឹទ្ធសភា​


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ