






នាព្រឹក និងរសៀលថ្ងៃទី២៦ ខែឧសភាឆ្នាំ២០២៦ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញចូលរួមរំលែកមរណទុក្ខ គោរពវិញ្ញាណក្ខន្ធសពប្រជាពលរដ្ឋ នៅភូមិកំពង់កែស ឃុំត្រពាំងសង្កែ និងភូមិកំពង់កណ្តាល ឃុំជុំគ្រៀល ស្រុកទឹកឈូ ខេត្តកំពត ដោយមានការចូលរួមពីសំណាក់ឯកឧត្តម ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពត ឯកឧត្តម សាឡេះ សេន ទីប្រឹក្សាជាន់ខ្ពស់រដ្ឋសភា ថ្នាក់ដឹកនាំខ្មែរអ៉ិស្លាមថ្នាក់ខេត្ត ក្រុង ស្រុក សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ គ្រូបង្រៀនខ្មែរអ៉ិស្លាមក្នុងខេត្តកំពត ខេត្តកែប ថ្នាក់ដឹកនាំតាមវិហារអ៉ិស្លាមក្នុងខេត្តទាំងពីរ អាជ្ញាធរមូលដ្ឋានព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករផងដែរ។
ប្រភព៖ ការិយាល័យអមក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥