






អនុគណៈកម្មការហិរញ្ញវត្ថុ ផ្គត់ផ្គង់ និងភស្តុភារ សម្រាប់ការរៀបចំសន្និសីទប្រធានសភា នៃអន្តរសភា (ISC) លើកទី២ បានបើកកិច្ចប្រជុំ ក្រោមអធិបតីភាពឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ព្រឹទ្ធសភា និងជាប្រធានអនុគណៈកម្មការ ដើម្បីពិភាក្សាអំពីភារកិច្ចសំខាន់ៗ និងទិសដៅការងារបន្តរបស់អនុគណៈកម្មការ។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលប្រជុំភក្តីវិក្រម៣ នៃវិមានព្រឹទ្ធសភា នារសៀលថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន