



នាល្ងាចថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ស្លេះ ពុនយ៉ាមុីន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ បានអញ្ជើញសួរសុខទុក្ខគ្រួសារលោក ការីម អាយុ ៤៥ឆ្នាំ និងប្រពន្ធឈ្មោះ អា សុីម៉ះ អាយុ ៤៤ឆ្នាំ ដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាក ស្ថិតនៅភូមិបែកអន្លូង ឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។
ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តមសមាជិកព្រឹទ្ធសភាបានឧបត្ថម្ភថវិកាចំនួន៦២០.០០០៛(ហុកសិបពីរមុឺនរៀល) ជូនគ្រួសារលោក ការីម ដើម្បីដោះស្រាយការលំបាកបានមួយគ្រា និងឧបត្ថម្ភជូនហាកឹមភូមិគីឡូ៧ ចំនួន ១៦០.០០០៛(មួយសែនប្រាំមួយមុឺនរៀល) ផងដែរ។