សារលិខិតរំលែកមរណទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ជូន លោកជំទាវ ឈាង វណ្ណី និងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តមឧត្តមនាវីទោ យឹម គីមនី អតីតនាយសេនាធិការរង បញ្ជាការដ្ឋានកងទ័ពជើងទឹក និងជាអតីតសមាជិកក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធា ថ្នាក់អគ្គបញ្ជាការដ្ឋាន ដែលត្រូវជាឧត្តមស្វាមីរបស់លោកជំទាវ កាលពីថ្ងៃអង្គារ ទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១:១៥នាទីរសៀល ក្នុងជន្មាយុ៦៦ឆ្នាំ ដោយរោគាពាធ