ឯកឧត្តម ម៉ាន់ ឈឿន អញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងសួរសុខទុក្ខលោកតា លោកយាយចាស់ជរា នៅភូមិ១ ដល់ភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ
 
ចែករំលែក ៖

នារសៀលថ្ងៃពុធ ទី២៧ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី១ បានអញ្ជើញចូលរួមជាមួយក្រុមប្រឹក្សាសង្កាត់ និងលោកមេភូមិ ជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ និងបន្តចុះផ្ទាល់តាមផ្ទះជម្រាបសួរសុខទុក្ខលោកតា លោកយាយចាស់ជរា សម្រាកថែទាំសុខភាពតាមផ្ទះសរុប ចំនួន២៣គ្រួសារ នៅភូមិ១ ដល់ភូមិ៤ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ ការងារជាអាទិភាពត្រូវជម្រាបជូនរួមមាន៖ ការខិតខំរួមគ្នាយ៉ាងម៉ឺងម៉ាត់បំផុតរបស់គណបញ្ជាការឯកភាពគ្រប់ថ្នាក់ ក្នុងការប្រយុទ្ធប្រឆាំងទល្មើស Scams-online ឱ្យដើរព្រមគ្នានឹងការពារសុខសុវត្ថិភាពសណ្តាប់ធ្នាប់សង្គមជូនបងប្អូនប្រជាពលរដ្ឋ។ ព្រមជាមួយនោះក៏បានឧបត្ថម្ភអង្ករ និងថវិកាមួយចំនួន ប្រកបដោយក្តីគោរពអាណិតស្រឡាញ់ក្នុងបរិយាកាសស្និទ្ធស្នាល សប្បាយរីករាយក្រៃលែង។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ