ឯកឧត្តម ម៉ាន់ ឈឿន ជូនអំណោយជាកង់ដល់ឯកឧត្តម ងី ច័ន្ទ្រផល ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ
 
ចែករំលែក ៖

នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ម៉ាន់ ឈឿន អនុប្រធានគណៈកម្មការទី៧ ព្រឹទ្ធសភា បានជូនអំណោយជាកង់ ចំនួន៥គ្រឿង ជូនឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការទី១ ព្រឹទ្ធសភា ដើម្បីចូលរួមអបអរសាទរទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី៧៧ ដែលគ្រោងប្រារព្ធធ្វើនៅក្រុងបាត់ដំបង ខេត្តបាត់ដំបង។ នាឱកាសនោះ ឯកឧត្តម សូមគោរពប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មានសុខភាពល្អមាំមួន និងអាយុយឺនយូរ គ្រប់ប្រការកុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ