ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មកាទី៥ ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមនាវីទោ យឹម គីមនី
 
ចែករំលែក ៖

ាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ឈីវ យីស៊ាង ប្រធានគណៈកម្មកាទី៥ ព្រឹទ្ធសភា និងជានាយកខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ឧត្តមនាវីទោ យឹម គីមនី ដែលបានទទួលមរណភាពកាលពីថ្ងៃអង្គារ ១០កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង ១:១៥នាទី រសៀល ក្នុងជន្មាយុ ៦៦ឆ្នាំ ដោយរោគាពាធ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត បានចូលរួមសោកស្ដាយជាពន់ពេក និងរំលែកទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ចំពោះការបាត់បង់នូវ ស្វាមី ឪពុក ឪពុកក្មេក ជាទីគោរពស្រឡាញ់របស់កូនចៅ និងញាតិមិត្តជិតឆ្ងាយ។ ទន្ទឹមនឹងនោះ ឯកឧត្តមបណ្ឌិត ក៏បានប្រគល់ជូននូវសាររំលែកមរណទុក្ខ ព្រមទាំងថវិការបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់លោកជំទាវ ឈាង វណ្ណី និងក្រុមគ្រួសារសព ផងដែរ។

ខ្លឹមសារ៖ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ