លោកជំទាវ មាន សំអាន អញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាប្រចាំព្រឹទ្ធសភា
 
ចែករំលែក ៖

លោកជំទាវ មាន សំអាន ប្រធានគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំព្រឹទ្ធសភា និងជាប្រធានគណៈកម្មការទី៨ព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជាប្រចាំព្រឹទ្ធសភា ដើម្បីពិនិត្យ និងសម្រេចលើរបាយការណ៍វិភាគទានមូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំព្រឹទ្ធសភា សម្រាប់ឆ្នាំ២០២៦ និងបញ្ហាផ្សេងៗ។

កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ១២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦។

ប្រពភ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ