ឯកឧត្តម យស ផានីត្តា អញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាសាធារណៈថ្នាក់ជាតិស្ដីពី «ការចូលរួមរបស់សាធារណជនក្នុងការពង្រឹងតម្លាភាព គណនេយ្យភាព និងទំនុកចិត្តក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ»
 
ចែករំលែក ៖

នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦ នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ ឯកឧត្តម យស ផានីត្តា ប្រធានគណៈកម្មការទី២ ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបិទវេទិកាសាធារណៈថ្នាក់ជាតិស្ដីពី «ការចូលរួមរបស់សាធារណជនក្នុងការពង្រឹងតម្លាភាព គណនេយ្យភាព និងទំនុកចិត្តក្នុងដំណើរការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ» ដែលមានអ្នកចូលរួមសរុបចំនួន ២៦២នាក់។

វេទិកាសាធារណៈរៀបចំឡើងក្នុងគោលបំណង រួមមាន៖
១. បង្កើនការយល់ដឹងជាសាធារណៈ និងលើកកម្ពស់ការចូលរួមយ៉ាងសកម្មរបស់សាធារណជន ក្នុងការព្រងឹងតម្លាភាព គណនេយ្យភាព និងភាពជឿទុកចិត្ត លើដំណើរការថវិកា រួមទាំងការរៀបចំ ការអនុវត្ត និងការត្រួតពិនិត្យថវិកា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
២. បង្កើតឱកាសសម្រាប់ប្រជាពលរដ្ឋ រួមទាំងយុវជន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធ ដើម្បីពិភាក្សា និងផ្លាស់ប្តូរយោបល់ជាមួយអ្នកបង្កើតគោលនយោបាយអំពីការចូលរួមប្រកបដោយបរិយាបន្នក្នុងដំណើរការថវិកា នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
៣. ប្រមូលធាតុចូលពីប្រជាពលរដ្ឋ រួមទាំងយុវជន អង្គការសង្គមស៊ីវិល និងអ្នកពាក់ព័ន្ធដើម្បីរួមចំណែកលើកកម្ពស់ និងកែលម្អតម្លាភាព គណនេយ្យភាព ប្រសិទ្ធភាពនៃដំណើរការថវិកា ជាពិសេសពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ សមភាពយេនឌ័រ និងការអភិវឌ្ឍប្រកបដោយបរិយាបន្ន គោលនយោបាយពន្ធដារ ការគ្រប់គ្រងបំណុល តួនាទីវិស័យឯកជន និងសហគ្រាសធុនតូច និងមធ្យម។

ខ្លឹមសារ៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ