




នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៨ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឈើយ ចាន់ណា លេខាធិការគណៈកម្មការទី៧ព្រឹទ្ធសភា និងជាលេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ រួមជាមួយ លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តបន្ទាយមានជ័យ លោក ទ្រី ហ៊ី ប្រធានសមាគម បុគ្គលិកសិក្សាខ្មែរខេត្ត (សបសខ) លោក ជា ខណ្ឌ ប្រធានគណនេយ្យមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានអញ្ជើញនាំយកបច្ច័យរបស់សមាគម សបសខ និងផ្ទាល់ខ្លួនចូលរួមពិធីបុណ្យសព ឧបាសក សួង សាវុន អតីតអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ និងជាអតីតប្រធានក្រុមប្រឹក្សាស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ អាណត្តិទី២ បានទទួលមរណភាពនៅថ្ងៃពុធ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ វេលាម៉ោង១០:១០នាទី ក្នុងជន្នាយុ ៧២ឆ្នាំ ដោយរោគគាពាធ។
សពឧបាសក បានតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅគេហដ្ឋាននៃសព ស្ថិតនៅភូមិព្រហូត សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណ ឧបាសក សួង សាវុន បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៧ព្រឹទ្ធសភា