អនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃ ISC លើកទី២ បើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងាររបស់ខ្លួន
 
ចែករំលែក ៖


ឯកឧត្តម ងី ច័ន្រ្ទផល ប្រធានអនុគណៈកម្មការខ្លឹមសារ និងឯកសារ នៃសន្និសីទប្រធានសភា នៃអន្តរសភា (ISC) លើកទី២ បានអញ្ជើញដឹកនាំកិច្ចប្រជុំដើម្បីពិនិត្យ ពិភាក្សាលើវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ និងឯកសារ សម្រាប់ត្រៀមរៀបចំសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដែលព្រឹទ្ធសភាកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំ នាពេលខាងមុខនេះ។

កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅសាលភក្តីវិក្រម៣ ព្រឹទ្ធសភា នាព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែពិសាខ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦…។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ