






ឯកឧត្តម ឡាយ សំកុល អគ្គលេខាធិការព្រឹទ្ធសភា បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការពិនិត្យ និងវាយតម្លៃដំឡើងថ្នាក់ជូនមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា ដើម្បីពិភាក្សា និងពិនិត្យវាយតម្លៃសមត្ថភាពមន្ត្រីរាជការដែលនឹងត្រូវដំឡើងថ្នាក់តាមវេនជ្រើសរើស និងតាមវេនអតីតភាព។
កិច្ចប្រជុំខាងលើនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំឯកឧត្តមអគ្គលេខាធិការ វិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃព្រហស្បតិ៍ ៤រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៦ …។
ប្រភព៖ នាយកដ្ឋានព័ត៌មាន