ឯកឧត្តម អ៊ុ សារឹទ្ធ អញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធនិម្មិតស្តីពី ការបណ្តុះបណ្តាលសមាជិកសភា៖ ការធ្វើឱ្យក្រមសីលធម៌កាន់តែទូលំទូលាយ និងលើកកម្ពស់ ការអភិវឌ្ឍឱ្យមានការគិតគូរពីក្រមសីលធម៌
 
ចែករំលែក ៖

នៅយប់ថ្ងៃព្រហស្បតិ៍ ទី៤ ខែមិថុនា ឆ្នាំ២០២៦ វេលាម៉ោង២០:០០នាទី ដល់ម៉ោង២១:០០នាទី ឯកឧត្តម អ៊ុ សារឹទ្ធ ប្រធានគណៈកម្មការទី៩ព្រឹទ្ធសភា និងជាសមាជិកបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា បានអញ្ជើញចូលរួមសិក្ខាសាលាតាមប្រព័ន្ធនិម្មិត ក្រោមប្រធានបទស្តីពី ការបណ្តុះបណ្តាលសមាជិកសភា៖ ការធ្វើឱ្យក្រមសីលធម៌កាន់តែទូលំទូលាយ និងលើកកម្ពស់ ការអភិវឌ្ឍឱ្យមានការគិតគូរពីក្រមសីលធម៌នៅក្នុងស្ថាប័នសភា។
សិក្ខាសាលាប្រព្រឹត្តទៅក្រោមការដឹកនាំដោយលោក រ៉េមី សេនប៊ឹក (Rémi Schenberg) ជាប្រធានបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ និងក្រមសីលធម៌សមាជិកសភា និងជាអ្នកឯកទេស (Déontologue) នៃរដ្ឋសភាសាធារណរដ្ឋបារាំង ដោយមានសមាសភាពអញ្ជើញចូលរួម៖ លេខាធិការដ្ឋាននៃបណ្តាញហ្រ្វង់កូហ្វូនសីលធម៌ រដ្ឋសភាប៊ែលហ្សិក ព្រឹទ្ធសភាបារាំង ស្នងការទំនាស់ផលប្រយោជន៍និងក្រមសីលធម៌កេបិចនៅក្នុងក្របខ័ណ្ឌរដ្ឋសភាកេបិច កាណាដា ស្នងការទំនាស់ផលប្រយោជន៍និងក្រមសីលធម៌នៅក្នុងក្របខ័ណ្ឌសភាកាណាដា កោះម៉ូរីស សរុបជាង១៨ប្រទេស។
ជាទូទៅក្នុងមួយឆ្នាំ សភានីមួយៗ តែងតែរៀបចំវគ្គបណ្តុះបណ្តាលតាមទម្រង់ប្រព័ន្ធនិម្មិត ឬនៅនឹងទីកន្លែង សម្រាប់សមាជិកសភា យ៉ាងហោចណាស់ចំនួន០៤លើក ស្តីពី ក្រមសីលធម៌សមាជិកសភា ច្បាប់ស្តីពីទំនាស់ផលប្រយោជន៍ តម្លាភាព យុទ្ធសាស្រ្ត អំពីវត្ថុអនុស្សាវរីយ៍ និងកម្មវិធីតម្រង់ទិសសមាជិកសភា ជាដើម។

ខ្លឹមសារ៖ នាយកដ្ឋានកិច្ចការហ្រ្វង់កូហ្វូន
រូបភាព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ