











នាថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា និងក្រុមគ្រួសារ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យថ្វាយ-ប្រគេនសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង និងព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ (ហៅវត្តចំពុះក្អែក) ស្ថិតក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
លោកជំទាវបណ្ឌិត បានអញ្ជេីញនាំយកនូវទេយ្យវត្ថុរួមមាន៖ ទៀនព្រះវស្សា ២គូ, អង្ករ ២បាវ, ទឹកប្រទាលកន្ទុយក្រពើ ២កេស, តែទឹកឃ្មុំក្រូចឆ្មារ ៥កេស, ទឹកវីកូឡា ៥កេស, ទឹកបរិសុទ្ធ ៥កេស, ប្រេងឆា៣កេស, មី៥កេស, ត្រីខ១កេស, ត្រៃចីវរ ៥ត្រៃ , កាហ្វេ១កន្ដ្រក, ទឹកអិនសួរ ១កន្ដ្រក, ទឹកត្រចៀកកាំ ១កន្ដ្រក និងផ្លែឈើ១កន្ដ្រក ព្រមទាំងទេយ្យទានមួយចំនួនទៀត។ ក្នុងនោះលោកជំទាវបណ្ឌិត បានថ្វាយសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង ព្រះចៅអធិការវត្ដចំពុះក្អែក នូវបច្ច័យចំនួន ១ពាន់ដុល្លារ, ព្រះសង្ឃអមចំនួន ៤អង្គ ក្នុង១អង្គៗ ប្រគេនបច្ច័យចំនួន ២០០ដុល្លារ និងលោកអាចារ្យ ថវិកាចំនួន ១០០ដុល្លារ។ លោកជំទាវបណ្ឌិត និងក្រុមគ្រួសារ តែងតែនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យ ថ្វាយ-ប្រគេនដល់សម្ដេចសង្ឃ និងព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ជារៀងរាល់ឆ្នាំ ជាពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់។
ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី២ព្រឹទ្ធសភា