ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី អញ្ជើញនាំយកសត្វអណ្ដើកកម្រ និងត្រីក្រពើ យកទៅលែង និងអភិរក្សទុកជូនភ្ញៀវទេសចរណ៍ទស្សនា នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី
 
ចែករំលែក ៖

នាថ្ងៃសុក្រ ទី៥ ខែមិថុនា ឆ្នាំ២០២៦ នៅក្នុងតំបន់រមណីយដ្ឋានអភិវឌ្ឍន៍កសិ-ទេសចរណ៍ ម៉ុង ឫទ្ធី សែនជ័យ ភូមិសំរោងជើងភ្នំ ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៧ បានអញ្ជើញនាំយកសត្វអណ្ដើកកម្រ និងត្រីក្រពើចំនួន២០ក្បាល យកទៅលែង និងអភិរក្សទុកជូនភ្ញៀវទេសចរណ៍ទស្សនា ព្រមទាំងបានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសសំណង់ និងកសិកម្ម មកពិនិត្យ និងជំរុញការងារសាងសង់តម្លើងរោងចក្រផលិតជីធម្មជាតិ ដើម្បីឱ្យបានរួចរាល់ និងសាកល្បងដំណើរការផលិតមុនបំណាច់ខែកក្កដា ឆ្នាំ២០២៦ខាងមុខនេះ។

ប្រភព៖ ការិយាល័យជំនួយការគណៈកម្មការទី៣ព្រឹទ្ធសភា
សម្រួលខ្លឹមសារ៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ ៖
ព័ត៌មានថ្មីៗ