





ក្រុមសមាជិកាព្រឹទ្ធសភា បានរៀបចំកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាព លោកជំទាវ មាន សំអាន ប្រធានក្រុម ដើម្បីពិភាក្សាការងារមុនរៀបចំវេទិកាជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ជាស្ត្រី នៃខេត្តកណ្តាល នៅចន្លោះសម័យប្រជុំលើកទី៥ និងលើកទី៦ នៃព្រឹទ្ធសភា ក្រោមប្រធានបទស្តីពី «តួនាទីស្ត្រី ក្នុងការចូលរួមចំណែកផ្តល់សេវាសាធារណៈ» និងបញ្ហាផ្សេងៗ ។
កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅបន្ទប់ប្រជុំគណៈកម្មការទី៨ព្រឹទ្ធសភា នារសៀលថ្ងៃសុក្រ ៥រោច ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៦…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន